ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹង
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣
នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ
និងជាអនុប្រធានប្រចាំការគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា
ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា
ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បាននាំយកថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន ដែលជាថ្នាក់ដឹកនាំក្រសួង
ថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិកមន្ត្រីរាជការ
នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតំណាងដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធាននាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា។